វាជាការពិបាក ក្នុងការសម្រេចចិត្តជ្រើសរើសនូវជម្រើសពីរដែលយើងសុទ្ធតែត្រូវការ។ មានមនុស្សជាច្រើនតែងតែនិយាយថា ពិបាកណាស់ក្នុងការរកមនុស្សល្អ ហើយគេស្រលាញ់យើងដោយស្មោះនោះ តែបើតាមការគិតរបស់ខ្ញុំវិញ គឺវាមិនពិបាកនោះទេក្នុងការដែលស្វែងរកមនុស្សដែលល្អ ហើយគេស្រលាញ់យើងស្មោះពិតនោះ។ តែអ្វីដែលពិបាកនោះគឺ តើអ្នកនោះគេនឹងរស់នៅជាមួយយើងបានដែររឺយ៉ាងណា? តើយើងអាចសម្របតាមគ្នា ហើយចុះសម្រុងគ្នាដែរឬទេ?
ជីវិតមនុស្សគឺពោរពេញដោយរឿងរ៉ាវជាច្រើនដែល យើងត្រូវឆ្លងកាត់ អ្នកខ្លះមានបញ្ហានេះ អ្នកខ្លះបញ្ហានោះ។ មានបញ្ហាមួយដែលតែងតែកើតមានក្នុងសង្គមរស់នៅរបស់យើង ដែលធ្វើឲ្យយើងឈឺក្បាល, ស្មុគស្មាញ, ពិបាកចិត្ត, ឈឺចាប់យ៉ាងខ្លាំង។ បើជួបមនុស្សដែលល្អហើយ គេស្រលាញ់យើងពិត តែគ្រួសាររារាំង តើយើងនឹងត្រូវសម្រេចចិត្តបែបណា? ហេតុផលងនៃការរារាំងរបស់គ្រួសារអាចបណ្តាលមកពី ៖ ថ្ងៃខែកំណើតមិនល្អ (ឆុង), ទំនាស់គ្រួសារ, សម្ថភាពម្ខាងទៀតនៅតូចទាប, ប្រវត្តិដៃគួរមិនល្អ ………..។ល។
បើជួបរឿងបែបនេះ ថាទៅមើលតើយើងគួរសម្រេចចិត្តបែបណា? ម្ខាងគ្រួសារ! ម្ខាងស្នេហា! អ៊ួយ! អ៊ូយ!!!!! ស្មុគស្មាញណាស់មនុស្សយើង។
សូមផ្ដល់មតិខាងក្រោម