February 2022


គ្រាប់ស្វាយចន្ទីក្នុងអំឡុងដើមរដូវប្រមូលផលទទួលបានតម្លៃប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ កសិករនៅតាមខេត្តមួយចំនួនកំពុងប្រឈមនឹងការពន្យាពេលក្នុងការចាប់ផ្តើមប្រមូលផលដោយសារតែអាកាសធាតុមិនអំណោយផល។ រដូវប្រមូលផលនៃគ្រាប់ស្វាយចន្ទីជាទូទៅចាប់ផ្តើមនៅខែកុម្ភៈហើយបន្តរហូតដល់ចុងខែឧសភា។

លោក ​ស៊ុយ ​កុកទៀន ​អនុ​ប្រធាន​សមាគម​គ្រាប់​ស្វាយ​ចន្ទីកម្ពុជា (CAC) បានមានប្រសាសន៍ថាខេត្តមួយចំនួនបានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទី ខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនទៀតនៅមិនទាន់ចាប់ផ្តើមនៅឡើយទេដោយសារអាកាសធាតុមិនអំណោយផល។

លោកថា៖ «ការប្រមូលផលបានចាប់ផ្តើមនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងតំបន់មួយចំនួនក្នុងខេត្តកំពង់ធំ។ ជាធម្មតា ដំណាំស្វាយចន្ទីចាប់ផ្តើមផ្តល់ទិន្នផលនៅដើមខែកុម្ភៈ ខណៈដែលឆ្នាំនេះ ការប្រមូលផលនឹងត្រូវពន្យារពេលហើយអាចនឹងមានរយៈពេលរហូតដល់ខែមិថុនា»។

លោកបន្ថែមថាគ្រាប់ស្វាយចន្ទីបច្ចុប្បន្នមានតម្លៃ ៥៥០០ រៀលក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃមានការប្រែប្រួល។

លោកក៏បានលើកឡើងពីតម្លៃនៃរដូវប្រមូលផលកាលពីឆ្នាំកន្លងទៅដែលចាប់ផ្តើមពីតម្លៃ ៦០០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ លោកថាតម្លៃបច្ចុប្បន្ននៅតែល្អប្រសិនបើកសិករអនុវត្តតាមស្តង់ដារក្នុងការថែទាំ។

លោកបន្តថា៖ «បើទោះបីជាមានបញ្ហាប្រឈមដែលបង្កដោយករណីវីរុសកូវីដ១៩ កសិករនៅតែអាចទទួលបានតម្លៃចន្លោះពី ១៥០០ ទៅ ២០០០ ដុល្លារក្នុងមួយតោន។ តម្លៃអាចធ្លាក់ចុះដល់ ១ ដុល្លារក្នុងមួយគីឡូក្រាម តែកសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល»។

លោកថាទិន្នផលគ្រាប់ស្វាយចន្ទីជាមធ្យមគឺពី ១ ទៅ ១,៥ តោនក្នុងមួយហិកតាអាស្រ័យលើគុណភាពដី ការដាំដុះ និងការថែរក្សាដំណាំ ខណៈដែលតំបន់ខ្លះអាចផ្តល់ទិន្នផលរហូតដល់ ៣ តោនក្នុងមួយហិកតា។

លោកបន្ថែមថា៖ «យើងមានសុទិដ្ឋិនិយមថាតម្លៃគ្រាប់ស្វាយចន្ទីនឹងមិនមានបញ្ហានោះទេក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ បញ្ហាដែលយើងប្រឈមមុខគឺការប្រែប្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្ននេះ យើងកំពុងសហការជាមួយអ្នកជំនាញដើម្បីស្រាវជ្រាវពូជថ្មីៗដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ គ្រាប់ស្វាយចន្ទីដែលយើងកំពុងដាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាពូជ M23»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាចម្បងទៅកាន់ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈដែលសមាគម​គ្រាប់​ស្វាយ​ចន្ទីកម្ពុជា កំពុងព្យាយាមទាក់ទាញអ្នកទិញកាន់តែច្រើនមកកម្ពុជាដើម្បីជាប្រយោជន៍ដល់សមាជិកជាកសិកររបស់ខ្លួន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាប្រទេសកម្ពុជាមានផ្ទៃដីដាំគ្រាប់ស្វាយចន្ទីសរុបចំនួន ២៥៨ ៩៨៤ ហិកតាក្នុងឆ្នាំ ២០២០។ ផ្ទៃដីប្រមូលផលសម្រាប់រយៈពេលនេះមានចំនួន ១៦២ ២៩៤ ហិកតា ហើយទិន្នផលមធ្យមសម្រេចបានចំនួន ១,៤៩ តោនក្នុងមួយហិកតា។ ជាមួយគ្នានេះផងដែរ ការនាំចេញគ្រាប់ស្វាយចន្ទីបានឈានដល់ទំហំ ២៣០ ៩៨១ តោនកាលពីឆ្នាំមុន។

លោក ឡឹង គីមស៊ាន ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទី ឡឹង ម៉ានុត ចំការលើ ក្នុងខេត្ដកំពង់ចាមបានមានប្រសាសន៍ថាលោកមានផ្ទៃដីដាំដំណាំគ្រាប់ស្វាយចន្ទីទំហំ ១០ ហិកតាដែលផ្តល់ទិន្នផលពី ៣០ ទៅ ៤០ តោនកាលពីឆ្នាំមុន។ ក្នុងអំឡុងដើមរដូវប្រមូលផល លោកថ្លែងថាតម្លៃល្អ ប៉ុន្តែនៅពាក់កណ្តាលរដូវប្រមូល ផលតម្លៃបានធ្លាក់ចុះក្រោម ១ ដុល្លារក្នុងមួយគីឡូក្រាម។

តម្លៃបានហក់ឡើងវិញនៅចុងរដូវប្រមូលផល ជាពិសេសចាប់ពីខែសីហាដល់ខែតុលា ខណៈដែលតម្លៃឡើងដល់ចន្លោះពី ៦០០០ ទៅ ៧០០០ រៀលក្នុងមួយគីឡូក្រាម។

លោកបន្តថា៖ «សម្រាប់ការប្រមូលផលដើមរដូវក្នុងឆ្នាំនេះ តម្លៃមានភាពប្រសើរដែលទទួលបានពី ៥៧០០ ទៅ ៥៨០០ រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានប្រមូលផលក្នុងចំនួនច្រើននោះទេ ដោយសារតែអាកាសធាតុមិនអំណោយផល»៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

កែសម្រួលឡើងវិញដោយ រៀនដើម្បីធ្វើស្រែ


ការចាប់ផ្តើមថ្ងៃថ្មីដ៏ល្អដោយក្រោកពីព្រលឹមប្រកបដោយក្តីរីករាយ ការធ្វើសកម្មភាពមួយចំនួនដែលជម្រុញឲ្យអារម្មណ៍ស្រស់ស្រាយ វាពិតជាពេលព្រឹកមួយដ៏សែនល្អបំផុត។ សកម្មភាពដែលក្រៅពីការធ្វើលំហាត់ប្រាណមានសកម្មភាពដ៏តូចមួយដែលមានអត្ថប្រយោជន៍មិននឹកស្មានដល់នោះគឺការស្តាប់តន្រ្តីនៅពេលព្រឹកព្រលឹម។  

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការស្តាប់តន្រ្តីនាពេលព្រឹកព្រលឹម៖ ធ្វើឲ្យយើងមានអារម្មណ៍ល្អ ជម្រុញឲ្យមានគំនិតច្នៃប្រឌិត ជម្រុញប្រព័ន្ធភាពសុំា បន្ថយកម្រិតស្រ្តេស ធ្វើអោយប្រសើរឡើងនូវដំណើរការខួរក្បាលចាប់ផ្តើមថ្ងៃថ្មីជាមួយសកម្មភាពដែលធ្វើឲ្យយើងភ្ញាក់ឡើងមានគំនិតវិជ្ជមាន និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងប្រកបដោយភាពស្រស់ស្រាយនិងជោគជ័យ៕ 

 រៀនដើម្បីធ្វើស្រែ



កូនពេញវ័យ          លៃគំនិត          គិតឆេវឆាវ

ក្មេងឈាមរាវ         គំនិតខ្លី            វ័យកំលោះ

គេមើលមុខ           សម្លក់ដាក់       មិនបានសោះ

រករឿងទាស់          ឈ្លោះប្រកែក   វាយតបគ្នា។


កូនវាយតប           គេសន្លប់          រងរបួស

ត្រូវជាប់ទោស       គេចាប់ដាក់      ពន្ធនាគារ

ធ្វើឲ្យពុក              ហើយនឹងម៉ែ     ត្រូវវេទនា

រងកម្មពៀរ           គ្រាំគ្រាចិត្ត        ត្បិតរូបកូន។


ពេលគាត់ដឹង       ថារូបកូន          ត្រូវជាប់គុក

គាត់កើតទុក្ខ        ក្ដុកក្ដួលចិត្ត       ស្ទើរតែសូន្យ

រន្ធត់ចិត្ត              បាត់ស្មារតី        អស់ពីខ្លួន

អាណិតកូន        ដែលរងទុក្ខ        ក្នុងគុកកម្ម។


គាត់រត់ចុះ          គាត់រត់ឡើង       ទាំងខ្លោចផ្សា

ណែកឱរា          យកចម្ការ           ស្រែបញ្ចាំ

ផ្ទេរយកលុយ     មកលោះកូន      ផុត​ពពីកម្ម

ប្រឹងផ្សាផ្សាំ       ខាំធ្មេញបិទ         ធ្មេចនេត្រា។


ទឹកភ្នែកហូរ       ស្រក់ជន់ជោរ       សូររងំ

ម៉ែស្រែកយំ       ឮរណ្ដំ                 ក្នុងសោតា

ដួងចិត្តពិត         គិតពីកូន            ស្ងួនជីវ៉ា

បន់ទេវតា          ជួយរក្សា           ថែរកូនផង។


ដោយសាមណេរ ឆិម ប៊ុនឆា

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក

ដោយ​៥០០០​ឆ្នាំ​

អានលម្អិត | read more >>> http://5000-years.org/kh/read/1696#ixzz7LWO1boi6


ក្រុមគ្រួសារដែលចែករំលែកគ្រប់គ្រងដើម្បីស្ថិតនៅលើកម្រិតនៃការពេញចិត្តសន្តិសុខនិងសុភមង្គល។ បរិយាកាសរីករាយធ្វើឱ្យការរួមរស់មានសន្តិភាពស្ងប់ស្ងាត់និងអាចទ្រាំទ្របាន។ ក្រុមគ្រួសារដែលចែករំលែកគ្រប់គ្រងដើម្បីស្ថិតនៅលើកម្រិតនៃការពេញចិត្តសន្តិសុខនិងសុភមង្គល។ បន្ទាប់យើងនឹងនិយាយអំពីគំនិតនៃសុភមង្គលគ្រួសារ។ គ្រួសារគឺជាចំណង វិធីល្អបំផុតសម្រាប់នរណាម្នាក់មានអារម្មណ៍ស្រួលនិងធ្វើជាខ្លួនគេគឺនៅជាមួយមនុស្សដែលឱ្យតម្លៃពួកគេ។ពួកគេស្រឡាញ់គាត់ចំពោះអ្វីដែលគាត់មាននិងរបៀបដែលគាត់មានពួកគេគាំទ្រគាត់ហើយមិនវិនិច្ឆ័យគាត់។ គ្រួសារគឺជាឈាមវាជាចំណងនិងការទុកចិត្ត។ សមាជិកនៃក្រុមគ្រួសារគឺជាផ្នែកមួយនៃគ្នាពួកគេបញ្ចូលគ្នាពួកគេរស់នៅវត្ថុធម្មតាពួកគេមានរសជាតិស្រដៀងគ្នាឬពួកគេផ្តល់ឱ្យគ្នាទៅវិញទៅមកដោយពេលវេលាដែលពួកគេចំណាយពេលជាមួយគ្នា។

មិនមានមនុស្សផ្សេងទៀតដែលអាចស្គាល់នរណាម្នាក់ក្រៅពីគ្រួសារខ្លួនឯងដែលធ្វើជាមួយសមាជិកម្នាក់របស់ខ្លួន។ ឬយ៉ាងហោចណាស់វាអាចនិយាយបានថា ជាមួយគ្រួសារអ្នករស់នៅអ្វីៗគ្រប់យ៉ាងហើយអ្នកនៅជាមួយអ្នកចំណាយពេលច្រើនបំផុតរហូតដល់អ្នកបង្កើតគ្រួសារផ្ទាល់ខ្លួន។ គេនិយាយថាសាមគ្គីភាពគឺជាកម្លាំងពេលវេលាដ៏លំបាកគឺជាអ្វីដែលធ្វើឱ្យមនុស្សគាំទ្រគ្នាទៅវិញទៅមកនិងបង្ហាញពីសេចក្តីស្រឡាញ់និងភាពស្មោះត្រង់ដែលពួកគេមានចំពោះអ្នកដទៃ។

ភាពស្ងប់ស្ងាត់នៃអារម្មណ៍ស្រឡាញ់ផ្តល់នូវសុភមង្គល សុភមង្គលក្នុងគ្រួសារគឺកើតចេញពីស្ថេរភាពអារម្មណ៍និងសន្តិភាពខាងក្នុង។ ការដឹងថាខ្លួនអ្នកស្រឡាញ់និងការពារផ្តល់សន្តិសុខ។

អ្នកណាម្នាក់អាចនិយាយបានថាពួកគេមានអារម្មណ៍សប្បាយរីករាយនៅក្នុងវិស័យជាក់លាក់នៃជីវិតរបស់ពួកគេទោះយ៉ាងណាក៏ដោយ នៅពេលដែលអ្នកមានអ្វីដែលត្រូវចែករំលែកឬអ្វីដែលពិបាកប្រឈមមុខនៅពេលអ្នកងាកទៅរកប្រជាជនរបស់អ្នក។ នេះ។ ឪពុកម្តាយ, បងប្អូនប្រុស, ជីដូនជីតាឬពូគឺជាមនុស្សដែលផ្តល់ឱ្យដោយមិនរំពឹងថានឹងមានអ្វីត្រឡប់មកវិញពួកគេគឺជាផ្នែកមួយនៃខ្លឹមសាររបស់មនុស្ស។ ការដឹងថាអ្នកមិនមែននៅម្នាក់ឯងទេដែលជួយអ្នកឱ្យបន្តនិងប្រឈមនឹងបញ្ហាផ្សេងៗដោយប្រើថាមពលកាន់តែច្រើន។

ការស្គាល់ខ្លួនឯងឬប្រឈមនឹងមនុស្សជាទីស្រឡាញ់សមាជិកគ្រួសារបណ្តាលឱ្យមានភាពមិនស្ងប់ស្ងៀមអស់សង្ឃឹមផ្តល់ភាពទុទិដ្ឋិនិយមនិងភាពមិនស្រួលដែលធ្វើឱ្យពិបាកក្នុងការមាន។ ខ្លួនឯង ខ្ពស់និងមានកម្លាំងធម្មជាតិ។ ការជំរុញនេះបានមកពីការការពារហើយដឹងថាអ្នកមានពូកមួយត្រូវដួលនៅពេលអ្នកដួល។ មិនអាចហៅសមាជិកគ្រួសារឬទៅផ្ទះហើយរកវាឃើញទទេធ្វើឱ្យមានភាពទុក្ខព្រួយនិងជាញឹកញាប់បណ្តាលឱ្យមាន ជំងឺធ្លាក់ទឹកចិត្ត សុភមង្គលក្នុងគ្រួសារ អារម្មណ៍នៃការចាក់ឬសនិងជាកម្មសិទ្ធិរបស់ក្រុមផ្តល់នូវមូលដ្ឋានផ្ទាល់ខ្លួនដែលទិដ្ឋភាពផ្សេងទៀតមិនអាចធ្វើបាន។

សុភមង្គលកើតឡើងពីសុខុមាលភាពផ្ទាល់ខ្លួនសម្រាប់ហេតុផលផ្សេងៗ។ មានអារម្មណ៍ល្អចំពោះខ្លួនអ្នកជាមួយមនុស្សជាទីស្រលាញ់មានការងារដែលត្រូវបំពេញ ... បណ្តាលឱ្យមានការសំរេច។ សុភមង្គលក្នុងគ្រួសារគឺជាសុខុមាលភាពផ្លូវចិត្ត។ នៅក្នុងគ្រួសារមានចំណងសហជីពនិងតំបន់លួងលោមរួមហើយផ្ទះមួយត្រូវបានបង្កើតឡើងដោយមានបទដ្ឋានរួមនិងបំណងប្រាថ្នាដើម្បីអនុវត្តជាមួយគ្នា។ នៅពេលដែលសមាជិកក្រុមជជែកតវ៉ាឬមានជំហរខុសគ្នាលើអ្វីមួយការនិយាយនិងការឈានដល់ចំណុចជិតស្និទ្ធធ្វើឱ្យមនុស្សរកការលួងលោមនិងការយល់ដឹង។

នេះមិនមានន័យថាត្រូវតែមានការចុះចូលឬថាវាជាមនុស្សម្នាក់ដែលតែងតែសម្រេចចិត្តនោះទេប៉ុន្តែការយកជំហររួមគ្នានិងជិះទូកតាមទិសដៅតែមួយកំណត់ថាតើគ្រួសារដែលមានសាមគ្គីភាពគឺជាអ្វី។ សេរីភាពនៃការគិតអាចនិងគួរតែមានប៉ុន្តែក៏ត្រូវគោរពចំពោះអ្នកដទៃដែរ។ ទាក់ទងជាមួយសមាជិកគ្រួសាររបស់យើងមានឥទ្ធិពលផ្ទាល់លើបទពិសោធន៍នាពេលអនាគត.

អាទិភាពក្នុងជីវិត មនុស្សម្នាក់ៗបង្ហាញពីអាទិភាពរបស់គាត់នៅក្នុងជីវិតដែលគាត់ផ្តល់សារៈសំខាន់ជាង។ ជារឿយៗវាកើតឡើងដែលមនុស្សម្នាក់ទទួលជោគជ័យក្នុងគាត់ វិជ្ជាជីវៈ ឬនៅក្នុងជីវិតរបស់ប្តីប្រពន្ធមួយប៉ុន្តែអ្នកមានអារម្មណ៍ថាដកឬបាត់បង់។ មានមនុស្សដែលទោះបីជាមានជីវិតពេញលេញនៅកម្រិតគ្រួសារក៏ដោយ អ្នកត្រូវដឹងអំពីឬសរបស់អ្នកនិងអ្នកមកពីណាដែលជាឪពុកម្តាយខាងជីវសាស្រ្តរបស់អ្នកបងប្អូនបង្កើត... អារម្មណ៍នៃឫសគល់ជាកម្មសិទ្ធិគ្រួសារបន្ថែមការគាំទ្រនិងគ្រឹះដែលអ្វីៗផ្សេងទៀតមិនផ្តល់។ មោទនភាពដែលជាកម្មសិទ្ធិរបស់ត្រកូលអ្នកមានមរតកគុណតម្លៃឬចរិតជាក់លាក់ប្រសិនបើអ្នកឃើញថាខ្លួនអ្នកឆ្លុះបញ្ចាំងពីអ្នកដទៃវាជួយឱ្យដឹងថាអ្នកមិននៅឯកោលើពិភពលោកដែលអ្នកអាចពឹងផ្អែកលើអ្នកដទៃបានទេ។ សុភមង្គលក្នុងគ្រួសារគឺស្ថេរភាពនិងការភ្ជាប់នៅគ្រប់កម្រិតហើយនោះជាមូលហេតុដែលត្រូវយកចិត្តទុកដាក់។ ខ្លឹមសារនៃអត្ថបទប្រកាន់ខ្ជាប់នូវគោលការណ៍របស់យើង ក្រមសីលធម៌វិចារណកថា។ ដើម្បីរាយការណ៍ការចុចកំហុស នៅទីនេះ។ 

អត្ថបទដោយ ៖ អាណាអិមឡុង ( familia ​)

សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ


មាន​ចំងាយ​ផ្លូវ​៤៦គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​ក្រចេះ​ មាន​គ្រួសារកសិក​រគំរូ​មួយ​របស់​កម្ម​វិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មីដែល​ធន​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ(ASPIRE)​ គឺកំពុងតែ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈការ​ចិញ្ចឹម​មាន់​សាច់​ដ៏​ជោគជ័យ​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​សំរោង  ឃុំ​ខ្សាច់អណ្តែត​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​​។​

លោក​ស្រី​ ញ៉េច​ សុខណាងនិង​ស្វាមី​លោក​ ឆេង​ សាំង​ជាមួយ​នឹង​កូនៗក្នុងបន្ទុក​ចំនូន៤នាក់ផ្សេងទៀត​បាន​ប្រកប​របរ​ចិញ្ចឹម​មាន់នេះ​តាំង​តែពីឆ្នាំ​២០១៥​មក​ម្លេះ​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​សុខណាង​បាន​ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​មាន់ដែល​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ គ្មាន​ការ​មើល​ថែ​ដិត​ដល់​និង​ការ​ចិញ្ចឹម​ដែល​ធ្វើ​ឡើង​តាម​តែទំលាប់លែង​ពាសវាល​ពាសកាល​គឺ​គ្មាន​បាន​ផល​នោះ​ទេ​។​លោក​ស្រី​បាន​បញ្ជាក់បន្ត​ថា ​«​ការ​ចិញ្ចឹមនៅពេលនោះ គឺ​មិន​​បានកាក់​កប​នោះ​ទេ ​ដោយ​មាន់​ចេះ​តែ​ឈឺងាប់​តាំងពី​តូច ​ជាពិសេស នៅ​​រដូវ​ក្តៅ​​ពេលដែល​អាកាសធាតុមានការប្រែប្រួល មានការចំណាយ​ច្រើ​នលើ​ចំណី​ និង​ពិបាក​ក្នុង​ការ​លក់​ចេញ​ ​​​ឯចំណូល​ពី​ការ​លក់​វិញ​​​​ ពេលខ្លះ​ស្ទើរ​តែ​គ្មាន​​តែ​ម្តង​​។​»​​

ដោយជួប​ប្រទះ​បញ្ហា​មិន​ចេះ​ចប់​រាប់​តាំង​ពី​មាន់​មិនធំធាត់​ មាន់មាន​ជំងឺ​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​ និង​ការ​ចំណាយ​ច្រើន​លើ​ចំណី​និង​ពិសេស​គឺ​មិន​អាច​រក​ប្រាក់​កំរៃគ្រប់គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ទៅ​នឹង​ការ​ចំណាយ​ក្នុង​គ្រួសារ​ នៅ​ឆ្នាំ​២០១៧​ គ្រួសារលោក​ឆេង​ សាំង ក៏​បាន​ទៅ​ចូល​រួម​ជា​មួយ​កម្ម​វិធីASPIRE ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្សេង​ៗពី​បច្ចេកទេសកសិកម្ម​ពិសេសគឺ​ការ​ចិញ្ចឹម​មាន់​នេះ​តែ​ម្តង។​

លោកស្រីសុខណាង​បាន​ឲ្យ​ដឹង​ថា«ក្តីសង្ឃឹម​របស់​ខ្ញុំ​ហាក់​មាន​មក​វិញ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​រូម​​ជា​មួយ​កម្មវិធី​ASPIRE ពីព្រោះ​ថា​​ មាន់​លែង​ឈឺញឹកញ៉ាប់ដូចមុន​ទៀត​​ ហើយ​ចំនួន​មាន់​របស់​ខ្ញុំ​កាន់​តែច្រើ​នឡើង​ៗពីមួយឆ្នាំទៅមួយឆ្នាំ ​ដូចដែល​បានឃើញនៅ​ទី​នេះ​ស្រាប់។»

ចំនួន​មាន់​ដែល​ធ្លាប់​មានមិនទៀងទាត់​​ត្រឹម​តែប្រមាណ​​៥០ក្បាល​និង​អាច​រក​កំរៃ​មិន​ទៀង​ទាត់​ដូច​គ្នា​បាន​ប្រមាណ​ជា​១០​ម៉ឺនរៀល​ពេល​លក់ចេញ​ម្តងៗ​ ប៉ុន្តែបន្ទាប់ពីទទួល​ការ​បណ្តុះ​បណ្តាលពី​កម្ម​វិធី​ASPIREបាន​រយៈពេល​៦ខែ​មក​ ទាំងលោក​ស្រីសុខណាង​ ទាំង​ស្វាមី​គឺ​ហាក់​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើង​លើ​របរ​ចិញ្ចឹម​មាន់​នេះ​ដោយសារពួកគាត់​​មើល​ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុងជីវភាព​ប្រចាំថ្ងៃ​រាប់តាំង​ពី​ការ​កើនឡើង​នៃចំនួន​មាន់​និង​បា្រក់​ចំណូល​មក​នោះ។​​​

លោកស្រីបានបន្ថែមថា​«ដោយសារមាន​ទំនុកចិត្ត​​ក្នុ​ង​​ការ​ចិញ្ចឹម​ ខ្ញុំ​និងគ្រួសារ​​ (ប្តី) បាន​ព្រមព្រៀងគ្នាពង្រីក​កន្លែង​​ចិញ្ចឹមមាន់​ពី​មុន​​កន្លែង​តូចទេ​តែពេលនេះគឺ​មានទំហំទទឹង​ក្បាលដីប្រមាណ១៤ម៉ែត្រ​និង​បណ្តោយដី​​១០០ម៉ែត្រ។»​

តាម​ការ​ចិញ្ចឹម​ដែល​មាន​ផែនការ​ច្បាស់​លាស់​​ នៅ​ពេល​នេះ​គ្រួសារ​របស់​លោក​ស្រី​ញ៉េច​ សុខណាងនិង​ស្វាមី​លោក​ ឆេង​ សាំង គឺ​មាន​មាន់​កើន​ឡើង​ដល់ជាង​១៤០០ក្បាលហើយ​អាច​រក​ប្រាក់ចំណូលជា​ប្រចាំ​ខែ​ចន្លោះពី​៤​លាន​រៀលទៅ​៥​លាន​។

លោកស្រី​ក៏បាន​ប្រាប់ពី​គន្លឹះ​នៃ​ភាព​ជោគជ័យ​ក្នុងការចិញ្ចឹមមាន់យ៉ាង​ដូច​នេះ​ថា​មាន​តែការ​ទទួល​បា​ន​ចំណេះ​ដឹង​ ​បច្ចេក​ទេស​តាម​រយៈការ​បណ្តុះ​បណ្តាលច្បាស់លាស់​នោះទេ​ទើបធ្វើ​ឲ្យ​របរ​ចិញ្ចឹម​មាន់នេះ​មិន​រង​នូវ​ហានិភ័យ​ក្នុង​នោះ​កសិករគួរយល់​ដឹង​ឲ្យច្បាស់ពីការ​ចេះ​ប្រើ​ប្រាស់​ថ្នាំ​ ការ​ចាក់​វ៉ាក់​សាំងបានត្រឹមត្រូវ​ ជាពិសេស​ភាព​ឧស្សាហ៍​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​មាន់​អោយ​បាន​ល្អ​ ដោយ​រាប់តាំងពី​ការ​ផ្តល់​ចំណី ​​ការ​សំអាត​ទ្រុង ការរៀបចំទ្រុងនិងការតាមដានពីស្ថានភាពជំងឺមាន់​ជាដើម​។

​រូបគាត់​បាន​បញ្ជាក់បន្ថែមថា​«​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​គឺ​ខ្ញុំ​និ​ង​ប្តីខ្ញុំ បាន​រៀប​ចំ​ដាក់ធ្យូង​កំដៅ​អោយមាន់​ហើយ​ពេល​អាកាសធាតុក្តៅ​គឺ​យើង​បើក​តង់ឡើងដាក់​ទឹកឲ្យបាន​គ្រប់គ្រាន់និង​មាន​ដាក់​ថ្នាំ​បង្ការ​ជម្ងឺផ្សេងៗ ​ជាដើម»៕

អត្ថបទដោយ ៖ http://aspirekh.org/chicken_kratie/
សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ


ពេលដើរលេងជាមួយគ្នា តើដំណើរកំសាន្តជាមួយគ្រួសារអ្នកចុងក្រោយបង្អស់នៅពលណា? ចាំបានទេថាអ្នកនិងដៃគូរព្រមទាំងកូនៗ អ្នកមានអារម្មណ៍បែបណាខណៈនិងក្រោយត្រឡប់មកពីដើរលេងជាមួយគ្នាមក? តើអ្នកយល់ឃើញថាវាចាំបាច់ដែរទេដែលត្រូវដើរលេងឆ្ងាយៗ ជាមួយគ្នា ទៅកន្លែងថ្មីៗ ទទួលយកអ្វីដែលថ្មីៗចូលក្នុងជីវិត? ខាងក្រោមនេះជាហេតុផល ១០ យ៉ាងដែលអ្នកគួរមានដំណើរកំសាន្តជាមួយគ្រួសារពេលកូនៗ អ្នកនៅតូចៗ ៖

១ ការធ្វើដំណើរកំសាន្តឆ្ងាយៗ 
កន្លែងថ្មីៗ អាចធ្វើឱ្យអ្នកនិងគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសចជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ហើយគំនិតថ្មីៗ ទាំងនេះហើយដែលមកតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់អ្នក និងផ្តល់នូវបទពិសោធន៍ថ្មីៗ កាន់តែច្រើនដល់កូនៗ ថែមទៀតផង។ ផងដែរ វាជួយអ្នករកឃើញនិងប្រមូលផ្តុំគំនិតថ្មីៗ និងអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់អ្នកកាន់តែប្រសើរនាពេលអនាគត។ 

២ អនុស្សាវរីយ៍យូរអង្វែង
ការធ្វើដំណើរជាមួយគ្នាតែងតែបង្កើតឱ្យមានអនុស្សាវរីយ៍យូរអង្វែង ហើយអ្នកមិនចាំបាច់ធ្វើដំណើរជុំវិញពិភពលោករយៈពេលមួយខែនៅអឺរ៉ុបដើម្បីបង្កើតអនុស្សាវរីយ៍ទាំងនោះទេ។ សូម្បីតែការដើរលេងនៅក្រោយផ្ទះរបស់អ្នកក៏ជាដំណើរដែរ។

៣ ចំណងគ្រួសារ
នេះគឺជាការលើកទឹកចិត្តមួយដ៏សំខាន់ដែលជំរុញឱ្យអ្នកធ្វើដំណើរកំសាន្តដើរលេងជាមួយគ្នាជាក្រុមគ្រួសារ ដើម្បីបង្កើនភាពស្និតស្នាល ការជឿទុកចិត្តនិងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំ ហើយកូន ៗ របស់អ្នកក៏អាចធំឡើងរស់ធ្វើជាខ្លួនឯង។

៤ ដំណើរកម្សាន្តសប្បាយ
តាមរយៈបទពិសោធន៍នែការចិញ្ចឹកក្មេងកំព្រារបស់ The Hope Effect ប្រសិនបើក្មេងៗសប្បាយចិត្តឥឡូវនេះ ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរជាមួយគ្នាកាលពីពេលគេនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាមួយគេជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេទៀតផង។

៥ យើងមិនមែនចេះតែដើរកំសាន្តបានជារៀងរហូតទេ
ជីវិតមានពេលនៅកុមារភាព ពេលពេញវ័យ ពេលរៀបការ ពេលចិញ្ចឹមកូនៗជាដើម។ គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូរនិងគ្រួសារមានក្តីសុខនិងសុភមង្គលគឺការរស់នៅរដូវកាលនីមួយៗយ៉ាងមានក្តីសុខនិងមានអត្ថន័យបំផុត។ ដូចនេះ ទាន់នៅមានពេល គួរដើរលេងជាមួយគ្នានិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។

៦ ស្គាល់វប្បធម៌ថ្មី និងការរស់នៅបែបថ្មីៗ
ដំណើរកម្សាន្តជាមួយគ្រួសារដូចជាការទស្សនាតំបន់នានានៃពិភពលោកក្រៅពីផ្ទះជាដំណើរកំសាន្តដែលផ្តល់ឱ្យអ្នកបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលពេញមួយជីវិតរបស់អ្នកស្ទើរនឹកស្មានមិនដល់ ហើយទាំងនេះពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់អ្នកពីរបៀបដែលពិភពលោកខាងក្រៅប្រាក់និងទ្រព្យសម្បត្តិអ្នកមិនអាចទិញបាន ពិសេសអ្នកអាច មើលឃើញតម្រូវការផ្សេងៗនៅជុំវិញពិភពលោក ហើយការធ្វើដំណើរទាំងនោះមានសារៈសំខាន់ណាស់ប្រសិនបើអ្នកអាចទៅជាមួយកូនៗ របស់អ្នកបាន។

៧ បង្រៀនបទពិសោធន៍ទាក់ទងនឹងកម្មសិទ្ធិ
ដំណើរកំសាន្តជាមួយកូនៗជួយកាត់បន្ថយភាពសៅហ្មង ភាពងាយនឹងបែកបាក់គ្នា បង្កើនប្រាស្រ័យទាក់ទងស្និតស្នាលនិងជ្រាលជ្រៅជាមួយដៃគូរនិងកូនៗ ដែលបទពិសោធន៍ទាំងនេះប្រសើរជាងទ្រព្យសម្បត្តិ ម៉្យាងវិញទៀតវានឹងនៅជាមួយអ្នកនិងកូនៗពេញមួយជីវិត។

៨ ឱកាសថ្មីសម្រាប់ការទទួលខុសត្រូវ
ការនាំកូនចេញដើលេងនៅខាងក្រៅជួយធ្វើឱ្យកូនអ្នកចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់ដល់កូនៗអ្នកនូវឱកាសថ្មីៗសម្រាប់ដើម្បីទម្លាប់និហបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងដូចជារៀបវ៉ាលីដាកើរបស់របស់ផ្ទាល់ខ្លួនហើយត្រូវប្រាកដថាបានដាក់ចូលក្នុងរថយន្ដ ជ្រើសរើសកន្លែងញ៉ាំអាហារដែលអាចជួយបង្កើនជំនាញក្នុងការសម្រេចចិត្តរបស់កូនៗអ្នកបាន។

៩ បង្វែរអ្នកនិងកូនៗពីការញៀននឹងបច្ចេកវិទ្យា
ក្មេងៗនឹងមិនសូវញៀននឹងបច្ចេកវិទ្យាទេបើគេបាននៅជុំវិញអ្វីដែលថ្មីៗ មានរបស់ថ្មីដែលពិភពលោកទាំងមូលកំពុងរង់ចាំគេចេញពីអេក្រង់ហើយធ្វើរឿងផ្សេងទៀតដែលអស្ចារ្យ។

១០​ អ្នកអាចធ្វើវាបាន
មិនមែនគ្រប់គ្នាសិទ្ធតែចូលចិត្តធ្វើដំណើរទៅកន្លែងថ្មីទេ ហើយមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារនោះដែរ។ ប៉ុន្តែ មានមនុស្សជាច្រើនដែលចង់ធ្វើដំណើរជាមួយគ្រួសារទៅកន្លែងថ្មីៗ ប៉ុន្តែមិនដែលបានធ្វើ ឫមិនអាចធ្វើបាន។ ហេតុនេះហើយបានជានេះជាហេតុផលមួយចំនួនដែលការធ្វើដំណើរកំសាន្តជាមួយកូនៗគឺគ្រាន់តែជាក្តីសុបិន្តច្រើនជាជាងការពិត។ តែតាមពិត អ្នកអាចធ្វើវាបានដោយគ្រាន់តែរៀបចំធ្វើផែនការ និងធ្វើឱ្យវាក្លាយជាការពិតនៅក្នុងជីវិតអ្នកនិងកូនៗ។

សង្ឃឹមថា បន្ទាប់ពីបានអានអត្ថបទនេះហើយ មិត្តអ្នកអានទាំងអស់គ្នាមានបំណង តាំងចិត្តនិងចាប់ផ្តើមគិតគូលៃលកពេលវេលាខ្លះដើម្បីក្តីសុខមនុស្សជាទីស្រលាញ់ និងដើម្បីសុភម្គលយូរអង្វែងរបស់គ្រួសារ បើទោះបីជាអ្នកមមាញឹកបែបណា អ្នកក៏ត្រូវឆ្លៀតពេលសម្រាប់មើលថែនិងផ្តល់ក្តីស្រលាញ់ដល់ពួកគេប្រសិនបើអ្នកពិតជាចង់ឃើញស្នាមញញឹមពួកគេពិតមែន ព្រោះរវល់គ្រាន់តែជាលេស។​ សូមយកចិត្តទុកដាក់ និងផ្ដល់ក្តីស្រលាញ់ដល់ពួកគេឱ្យបានច្រើនៗទាន់ពេលអ្នកនៅមានពួកគេនិងទាន់ពេលអ្នកនៅអាចធ្វើវាបានព្រោះជីវិតមិនទៀងទាត់នោះទេ។

អត្ថបទដោយ ៖ ហៃ សុចិន្តា​
សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ


នៅពេលមានដំណើរកម្សាន្តជាមួយគ្នា គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូនិងគ្រួសារមានសុភមង្គល គឺការរស់នៅឲ្យមានអត្ថន័យបំផុតតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ដំណើរកម្សាន្តជាសកម្មភាពមួយដែលមិនអាចខ្វះបាននោះទេ សម្រាប់គ្រួសារទូទៅ។ ហេតុនេះ ទាន់នៅមានពេល គួរដើរលេងនិងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៧ ដែលគួរមានដំណើរកម្សាន្តជាមួយគ្រួសារ ៖

១.​ បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា
ការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ តែងតែបង្កើតឱ្យមានអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ទោះបីពេលខ្លះជាអនុស្សាមិនសូវល្អ ប៉ុន្តែវានឹងធ្វើឲ្យចងចាំគ្នា។ មិនចាំបាច់ទាល់តែធ្វើដំណើរទៅបរទេស ទើបហៅថា ជាដំណើរកម្សាន្តនោះទេ ត្រឹមតែដើរលេងក្នុងស្រុកក៏គ្រប់គ្រាន់បាត់ទៅហើយ។

២. រឹតចំណងគ្រួសារកាន់តែល្អ
ដំណើរកម្សាន្តជាមួយក្រុមគ្រួសារ អាចបង្កើនភាពស្និតស្នាល និងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំរវាងគ្នានិងគ្នា។

៣. បង្កើតភាពសប្បាយរីករាយ
ការដើរលេងពិតជាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយភាពតានតឹងបានច្រើនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តាមការសិក្សាប្រាប់ថា ប្រសិនបើមនុស្សអាចសប្បាយចិត្តពេលខ្លួននៅវ័យក្មេង ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរកាលពីពេលនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេ។

៤.​ យល់ដឹងបន្ថែមពីការរស់នៅបែបថ្មីៗ
កាលណាមានដំណើរកម្សាន្តជាមួយគ្រួសារ នោះឱកាសបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់សមាជិកម្នាក់ៗ។ ពិសេសគ្រប់គ្នាអាចមើលឃើញតម្រូវការផ្សេងទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។

៥. បង្កើតការទទួលខុសត្រូវចំពោះសមាជិក
ការនាំគ្នាដើលេងនៅខាងក្រៅជួយធ្វើឱ្យសមាជិកគ្រួសារ ជាពិសេសកូនៗអាចចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់នូវឱកាសថ្មីៗដើម្បីទម្លាប់និងបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងរួមមាន រៀបវ៉ាលី យកឥវ៉ាន់ទុកដាក់ និងត្រៀមអាហារជាដើម។

៦. បង្វែរអារម្មណ៍ពីការញៀនបច្ចេកវិទ្យា
មិនថាមនុស្សចាស់ ឬក្មេងៗទេ​ គ្រប់គ្នានឹងមិនសូវញៀនបច្ចេកវិទ្យា បើបាននៅជុំវិញអ្វីដែលថ្មីៗ ដែលអាចនាំពួកគេចចេញពីអេក្រង់។ ជាពិសេសគ្រប់គ្នានឹងចេះស្រឡាញ់បរិស្ថាន និងធម្មជាតិដែលនៅជុំវិញខ្លួន។

៧. ទទួលបានបទពិសោធន៍ថ្មីៗ
ការធ្វើដំណើរកម្សាន្តជិតឬឆ្ងាយក្ដី សុទ្ធតែអាចធ្វើឱ្យគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ហើយពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ។ ទាំងនេះជាការតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់មនុស្ស និងផ្តល់នូវបទពិសោធន៍ថ្មីៗកាន់តែច្រើនដល់កូនៗថែមទៀតផង៕

ប្រែសម្រួល ៖ សន្យា
ប្រភព ៖ https://www.kampucheathmey.com/kpt-plus/56078
ផ្សាយឡើងវិញដោយ ៖ រៀនដើម្បីធ្វើស្រែ


Blog គឺ​ជា​ពាក្យ​ក្លាយ​ដែល​បាន​មក​ពី​ពាក្យ​ពីរ​គឺ Web និង Log ហើយ​វា​គឺ​ជា​គេហទំព័រ​មួយ​ប្រភេទ ឬ​ជា​ផ្នែក​មួយ​នៃ​គេហទំព័រ​ដែល​តែង​តែ​មាន​ការ​ផ្សាយ​ពី​ព្រឹត្តិការណ៍​ថ្មី​ៗ​ជា​ប្រចាំ។ Blog ជា​ទូទៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បុគ្គល​ណា​ម្នាក់​ និង​មាន​ការ​ផ្សាយ​ព្រឹត្តិការណ៍​ថ្មី​ៗ ក៏​ដូចជា​ការ​ផ្សាយ​រូបភាព តន្ត្រី និង​វីដេអូ​ជា​ដើម។

ទោះ​បី​មិន​មែន​មួយ​រយ​ភាគ​រយ​ក៏​ដោយ​ ក៏​ Blog ភាគ​ច្រើន​មាន​ជម្រើស​ដែល​អាច​ឲ្យ​អ្នក​អាន​ផ្តល់​ជា​មតិ​ទៅ​លើ​អត្ថបទ​នៅ​ក្នុង​ Blog នោះ​បាន។ មុខ​ងារ​របស់ Blog មាន​ច្រើន​ដូចជា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន ឬ​ជា​ការ​ផ្សព្វផ្សាយ​ទៅ​ផលិតផល ក្រុមហ៊ុន​ និង​អង្គភាព​ផ្សេងៗ​ជា​ដើម។ នៅ​ក្នុង​ប្លុក​អាច​មាន​តំណ​ទៅ​កាន់​គេហទំព័រ​ ឬ Blog ផ្សេង​ៗ​ទៀត។

Blogger គឺ​ជា​គេហទំព័រ​របស់​ក្រុម​ហ៊ុន​ Google ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​បង្កើត​ប្លុក​ដោយ​ឥត​គិត​ថ្លៃ។ ការ​បង្កើត​ប្លុក​នេះ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​រាប់អាន​មិត្ត​ភក្តិ​ ចែក​រំលែក​ចំនេះ​ដឹង​ ឬ បទ​ពិសោធន៍​ នៃ​អ្វី​មួយដល់គ្នាទៅវិញ ទៅមក។ ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​ក៏​អាច​បង្កើត​ជា​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ដោយ​ប្រើ Blogger ផង​ដែរ ដោយ​យើង​ដាក់ Subdomain (Point Subdomain)យើង​មក​កាន់​ប្លុក​របស់​យើង។ ម្យ៉ាង​ទៀត យើង​ក៏​អាច​ប្រើ​ប្លុក​ ដើម្បីរក​លុយ​តាម Online ផង​ដែរ ដោយ​ការ​ដាក់ Google Ads។ បើ​ប្រៀប​ធៀប​ទៅ​នឹង Wordpress Blogger វា​មាន​លទ្ធភាព​ច្រើន​ជាង ព្រោះ​វា​អនុញ្ញាត​ឲ្យ​យើង​ប្រើ ភាសា JavaScript និង CSSដែលអាច​កែ​កូដបានទៀត​ផង។

Blogger គឺ​ជា​គេហទំព័រ​របស់​ក្រុម​ហ៊ុន​ Google ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​បង្កើត​ប្លុក​ដោយ​ឥត​គិត​ថ្លៃ។ ការ​បង្កើត​ប្លុក​នេះ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​រាប់​មិត្ត​ភក្តិ​ ចែក​រំលែក​ចំនេះ​ដឹង​ ឬ បទ​ពិសោធន៍​ នៃ​អ្វី​មួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​បង្កើត​ជា​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ដោយ​ប្រើ Blogger ផង​ដែរ ដោយ​យើង​ Point Domain របស់​យើង​មក​កាន់​ប្លុក​របស់​យើង ម្យ៉ាង​ទៀត យើង​ក៏​យើង​ប្រើ​ប្លុក​ដើម្បី រក​លុយ​តាម Online ផង​ដែរ ដោយ​ការ​ដាក់ Google Ads។ បើ​ប្រៀប​ធៀប​ទៅ​នឹង Wordpress Blogger វា​មាន​លទ្ធភាព​ច្រើន​ជាង ព្រោះ​វា​អនុញ្ញាត​ឲ្យ​យើង​ប្រើ ភាសា JavaScript អាច​កែ​កូដ និង CSS ទៀត​ផង។

អ្នកសរសេរប្លុក គឺជាសេវាកម្មបោះពុម្ភផ្សាយប្លក់ដែលអនុញ្ញាតឱ្យអ្នកប្រើប្លុកច្រើនប្រើជាមួយធាតុបោះត្រាពេលវេលា។ វាគឺជាវេទិកាមួយក្នុងចំណោមវេទិកាដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការផ្សព្វផ្សាយប្លុករបស់អ្នក។ ជាទូទៅប្លក់ត្រូវបានបង្ហោះដោយហ្គូហ្គោលផ្ទាល់នៅដែនរងនៃ blogspot.com។ អ្នកអាចមានរហូតដល់ ១០០ ប្លក់ក្នុងមួយគណនី។

នៅដើមដំបូងប្លក់ទាំងអស់ត្រូវបានអនុញ្ញាតិអោយផ្សព្វផ្សាយលើសេវាកម្មបង្ហោះផ្សេងៗទៀតប៉ុន្តែក្រោយមកប្តូរទៅម៉ាស៊ីនមេរបស់ហ្គូហ្គោលវិញដោយមានដែនផ្សេងទៀតក្រៅពី blogspot.com ត្រូវបានអនុញ្ញាតតាមរយៈ URLs ផ្ទាល់ខ្លួន។ នៅក្នុងភាសារបស់ឧបាសកឧបាសិកាឧបាសិកាយើងអាចនិយាយបានថា Blogger.com គឺជាវេទិកាឥតគិតថ្លៃមួយដែលគ្រប់គ្រងដោយ Google កន្លែងដែលអ្នកអាចបង្កើតប្លក់និងចែករំលែកអ្វីដែលអ្នកចង់។ វាអាចជាកំណត់ហេតុបណ្ដាញផ្ទាល់ខ្លួនឬប្លក់អាជីពលើប្រធានបទជាក់លាក់មួយ។ Blogger ដែលតំណាងឱ្យក្រុមហ៊ុន Logger Web បានកើនឡើងនៅក្នុងប្រជាប្រិយភាពក្នុងរយៈពេលបីឆ្នាំកន្លងមក។

កែសម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ



ចង់​ដឹង​អំពី​​វិធី​ដាំដុះ​ដំណាំ​បែប​​ធម្មជាតិ ទៅ​លេង​​ផ្ទះ​កសិដ្ឋាន​​ឯ​កំពង់ឆ្នាំង​នេះ​ឯង!

កំពង់ឆ្នាំង៖ នៅ​រីសត​ផ្ទះ​កសិដ្ឋាន​ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ​នៃ​ទឹក​ដី​កំពង់ឆ្នាំង ភ្ញៀវ​​មិន​ត្រឹមតែ​​អាច​ទទួល​បាន​នូវ​សេវាកម្ម​​ស្នាក់នៅ​ក្នុង​ផ្ទះ​ឈើ​បុរាណ​ និង​ទទួល​អាហារ​ស្រស់ៗ​ផលិត​ចេញ​ពី​កសិដ្ឋាន​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ទស្សនា​ និង​ស្វែង​យល់​ពី​ការ​ដាំដុះ​ដំណាំ​ និង​ចិញ្ចឹម​សត្វ​ផង​ដែរ​។

ផ្ទះ​កសិដ្ឋាន​បាន​ប្រើប្រាស់​ដី​ជាង ១០ ​​ហិកតា លើ​ផ្ទៃ​ដី​កសិកម្ម​ ២០ ​ហិកតា ​​ដើម្បី​ដាំ​ដំណាំ​បន្លែ​បង្ការ​ជាង ៣០ ​​ប្រភេទ​ ចាប់​ពី​បន្លែ​ស្លឹក ជីរ ដើម ផ្កា ផ្លែ​ និង​មើម​ថែម​ទៀត​ ស្រះ​ចិញ្ចឹម​ត្រី និង​មាន់​ជាដើម​។

លោក ស៊ី សុវ៉ាត ជា​អ្នក​គ្រប់គ្រង​នៅ​ផ្ទះ​​កសិដ្ឋាន​នៃ​អង្គការ​តុកកែ​ញញឹម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «យើង​បែងចែក​តំបន់​ជា ៣ ​ផ្នែក​ធំៗ ដូចជា កន្លែង​បណ្ដុះ​ កន្លែង​ដំណាំ​ បិទ​ជិត និង​ដំណាំ​កណ្ដាល​វាល»។

លោក​ថា​៖ «​ក្នុង​វិស័យ​កសិកម្ម យើង​​ធ្វើ​ការ​ជាមួយ​ជីវិត ដែល​មិន​ងាយ​ស្រួល​ប៉ុន្មាន​ក្នុង​ការ​ដាំដុះ និង​ថែទាំ​ជីវិត​ឡើយ​។ បើ​ចាប់​ផ្ដើម​មក​មិន​ល្អ ពួក​វា​អាច​ងាប់​ពាក់​កណ្ដាល​ដែរ​»។

ដោយ​ចាប់​ផ្ដើម​​​រយៈពេល ៤ ​ឆ្នាំ និង​កំពុង​ត្រូវ​បាន​ពង្រីក​បន្ថែម​ឱ្យ​កាន់​តែ​ធំ​​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ខ្ពស់​ ​ដើម្បី​ឱ្យ​ដំណាំ​មាន​ទិន្នផល​ល្អ លោក សុវ៉ាត បាន​​ផ្ដោត​លើ​កត្ដា​មួយ​ចំនួន។

លោក​ សុវ៉ាត បាន​រៀបរាប់​លម្អិត​អំពី​វិធី​ដាំដុះ​ចំពោះ​អ្នក​ស្រឡាញ់​កសិកម្ម​បែប​ធម្មជាតិ​ថា ទី​១ កសិករ​​​មើល​ទៅ​លើ​ដី​ ដែល​មាន​ធាតុ​ផ្សំ​ទាំង​ជីរ និង​ការ​បំប៉ន​។ ទី២ វា​ទាក់ទង​នឹង​កត្ដា​ទឹក ដែល​ទាមទារ​កសិករ​ត្រូវ​ដឹង​ថា ដំណាំ​ប្រភេទ​ណា​ត្រូវ​ការ​ទឹក​ច្រើន និង​ដំណាំ​ណា​ត្រូវ​ការ​ទឹក​តិច​។

បុរស​វ័យ ៣២ ​ឆ្នាំ ដែល​ខិតខំ​សង្គ្រោះ​ដី​ធ្លាប់​តែ​ជា​ខ្សាច់​ខ្សោះ​ជីវជាតិ​រូប​នេះ​បាន​បន្ដ​ថា មួយ​ទៀត គឺ​សារធាតុ​ចិញ្ចឹម​​ទាក់ទង​នឹង​ដី​ទៀត​ថា តើ​វា​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​កម្រិត​ណា​ ទៅ​តាម​ប្រភេទ​ដី និង​ប្រភេទ​ដំណាំ​។ ចុង​ក្រោយ គឺ​ជា​ការ​គ្រប់គ្រង​កត្ដា​ចង្រៃ (IPM) រួម​ទាំង​ការ​គ្រប់គ្រង​សត្វ​ល្អិត និង​ជំងឺ​ផ្សេងៗ។

លោក​និយាយ​នៅ​ក្នុង​សួន​ផ្សាំ​កូន​រុក្ខជាតិ​​ថា​៖ «បញ្ហា​ជំងឺ​ដល់​ដំណាំ រួម​មាន ជំងឺ​ផ្សិត និង​ជំងឺ​បង្ក​ដោយ​វីរុស​។ ប៉ុន្ដែ​ជា​ទូទៅ ជំងឺ​វីរុស យើង​មិន​អាច​ព្យាបាល​វា​បាន​ទេ ដោយ​ការ​​ដក​ដំណាំ​នោះ​ចោល ហើយ​ជំងឺ​ផ្សិត យើង​អាច​បាញ់​ថ្នាំ​ទ្រូកូឌើម៉ា​ (trichoderma)។ យើង​ក៏​ប្រើប្រាស់​អន្ទាក់​មួយ​ចំនួន​ដូចជា អន្ទាក់​ក្រដាស​​ស្អិត និង​អន្ទាក់​ស្រាំង​ជាដើម​។

លោក​បញ្ជាក់​ថា៖ «​ជា​កសិកម្ម​សរីរាង្គ ការ​ប្រើប្រាស់​ថ្នាំ​​បាញ់​លើ​សត្វ​ល្អិត មិន​មែន​អាច​សម្លាប់​​ពួក​វា​បាន​នោះ​ទេ​។ ភាគ​ច្រើន ប្រសិទ្ធភាព​របស់​វា​ត្រឹម​បណ្ដេញ​សត្វ​ល្អិត​ចង្រៃ​។ នៅ​ទីតាំង​ខ្លះ យើង​ដាំ​ផ្កា​មួយ​ចំនួន​ ដូចជា ស្បៃ​រឿង ឬ​ខ្ទឹម​ ដែល​អាច​បំភាយ​ក្លិន​បណ្ដេញ​សត្វ​ល្អិត​ផង​ដែរ​»។

ឆ្លើយ​នឹង​សំណួរ​ពី​សំណាក់​ភ្ញៀវ​ ដែល​មាន​បំណង​​ដាំ​ដំណាំ​បន្លែ​បន្ដិចបន្ដួច​ក្នុង​បរិវេណ​ផ្ទះ​អំពី​ការ​កម្ចាត់​សត្វ​ខ្យង​ល្អិតៗ ​ដែល​ស៊ី​កូន​រុក្ខជាតិ​ទើប​​ចាប់​ផ្ដើម​ដុះ​ អ្នក​គ្រប់គ្រង​ផ្ទះ​កសិដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ វិធី​សាមញ្ញ និង​ងាយ​ស្រួល ម្ចាស់​ដំណាំ​កាត់​កំប៉ុង​ រួច​កប់​ក្នុង​ដី​ប្រហែល​កន្លះ​តឹក និង​ឱ្យ​មាត់​លើ​ស្មើ​នឹង​ផ្ទៃ​របស់​ដី​។

លោក​ សុវ៉ាត ដែល​ត្រៀម​ខ្លួន​ឆ្លើយ​រាល់​សំណួរ​ទាក់ទង​នឹង​កសិកម្ម​បាន​និយាយ​ថា​៖ «​បន្ទាប់​មក​យើង​ចាក់​ទឹក​ស្រាបៀរ​ចូល​ត្រឹម​ពាក់​កណ្ដាល​នៃ​កំប៉ុង។ ​សត្វ​ល្អិត​ចង្រៃ​ទាំង​នោះ​នឹង​វារ​ចូល​ទឹក​ស្រាបៀរ និង​ងាប់​នៅ​ទីនោះ​»។

ចំណោម​ដំណាំ​ជា​ច្រើន​ប្រភេទ ភ្ញៀវ​​ដែល​ដើរ​ទស្សនា​សួន​បន្លែ​បៃតង​ស្រស់​ហាក់​ចាប់​អារម្មណ៍​នឹង​ចម្ការ​​វ៉ានីឡា​ ជា​ដំណាំ​ថ្មី​សន្លាង​មួយ​ប្រភេទ​របស់​ផ្ទះ​កសិដ្ឋាន​ ដែល​អ្នក​គ្រប់គ្រង​សួន​មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធភាព​​នៃ​ការ​ផ្ដល់ផល​របស់​វា​។

ស្ថិត​ក្នុង​សួន​​​ដំណាំ​វ៉ានីឡា ដែល​កសិដ្ឋាន​ទើប​ចាប់​ផ្ដើម​ជិត ៤០ ​គុម្ព ​ក្នុង​រោង​បិទ​ជិត លោក សុវ៉ាត បាន​ឱ្យ​ដឹង​ថា ផ្លែ​របស់​វា​ដែល​ត្រូវ​បាន​ហាល​សម្ងួត​រួច និង​ចង​ជា​បាច់ៗ មាន​តម្លៃ​ចន្លោះ​ពី ៥០០ ទៅ ៧០០ ​ដុល្លារ ​ក្នុង ​១ ​គីឡូក្រាម អាស្រ័យ​លើ​ចំណាត់​ថ្នាក់​របស់​វា។

លោក​បាន​និយាយ​ថា​៖ «​វ៉ានីឡា អាច​ផ្ដល់​ផល​នៅ​ចន្លោះ​ពី ៤​ ទៅ ៥ ​ឆ្នាំ​ អាស្រ័យ​លើ​ការ​កាត់​ទង​ចាស់ ឬ​ក៏​ខ្ចី​​ផង​ដែរ​។ បើ​សំណាង​ល្អ ឆ្នាំ​ក្រោយ​ វា​នឹង​ចេញ​ផ្កា អាច​បាន​ផល​។ តែ​អត់​សំណាង​ទេ យើង​ត្រូវ​រង់ចាំ​បន្ដ​ទៀត​ ហើយ​គ្រាន់​តែ​ចន្លោះ​ពី​ការ​ចេញ​ផ្កា​ទៅ​ចេញ​ក្ដឹប​ ក៏​វា​ត្រូវ​ការ​ពេល​វេលា​ប្រមាណ ៩ ​ខែ​ឯណោះ​»។

លោក​អះអាង​ថា​៖ «វ៉ានីឡា មាន​លក្ខណៈ​ខុស​ប្លែក​ពី​រុក្ខជាតិ​ដទៃ​ត្រង់​ថា រុក្ខជាតិ​ទូទៅ​ត្រូវ​ការ​ឃ្មុំ​ជា​អ្នក​នាំ​លម្អង​កេស​ញី​ឈ្មោល​ តែ​ចំពោះ​​វ៉ានីឡា យើង​ត្រូវ​ប្រើ​ដៃ​ក្នុង​ការ​ផ្សាំ​កេស​ញី និង​កេស​ឈ្មោល»​។

ផ្ទះ​កសិដ្ឋាន​របស់​អង្គការ​តុកកែ​ញញឹម​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមាន​ជ័យ ខេត្ដ​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ ៧០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ៕

ប្រភពដើម ​៖ https://khmer.rvasia.org
សម្រួលដោយ ​៖ រៀនដើម្បីធ្វើស្រែ



ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ និងរកចំណូលប្រចាំថ្ងៃ ដំណាំ​របស់​ប្រជាពលរដ្ឋ​ដាំ​ក្នុង​ផើង​នៅ​ក្បែរ​ៗ​ផ្ទះ​របស់គាត់។ 

បន្លែ​ផ្សេងៗ​ដែល​លក់​នៅ​តាម​ទីផ្សារ​សព្វថ្ងៃ ភាគច្រើន​សុទ្ធ​តែ​ជា​បន្លែ​ដាំ​ដោយ​ប្រើ​ប្រាស់​សារធាតុ​គីមីពុល​ ពោល​គឺ​ពន្លឿន​ការ​លូត​លាស់​របស់​ដំណាំ​ ឬ​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​រីក​មាឌ​ជាដើម។ ទាំងនេះ​បាន​ក្លាយ​ជា​​កង្វល់​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​អ្នក​បរិភោគ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ​ជា ៤០០​តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ។

ដោយ​សារ​តែ​តម្រូវ​ការ​បន្លែ​ទាំង​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​កម្ពុជា​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​។ មិន​ថា​តែ​បន្លែ​នាំ​ចូល ឬ​បន្លែ​ផលិត​ផ្ទាល់​នៅ​ក្នុង​ស្រុក​នោះ​ទេ ៥០%​ជា​បន្លែ​ដែល​មាន​សារធាតុ​គីមី​ពុល ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​បរិភោគ ខ្លាច​រអារ​ទទួល​ទាន ដោយ​បារម្ភ​ពី​សុខភាព។

ជាមួយ​នឹង​កង្វល់​ជា​ច្រើន​ទាំងនេះ​ ប្រជា​ពលរដ្ឋ​បាន​ងាក​ទៅ​រក​ការដាំ​បន្លែ​ដោយ​ខ្លួន​ឯង​នៅ​ក្បែរ​ផ្ទះ សម្រាប់​បរិភោគ​ផ្ទាល់​ខ្លួន និង​លក់​ដើម្បី​បង្កើន​ចំណូល​សម្រាប់​ក្រុម​គ្រួសារ។

អ្នកស្រី សុខ អេងលី រស់​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ  ​បាន​និយាយ​ថា៖ «ចង់​ដាំ​បន្លែ​ខ្លួន​ឯង ព្រោះ​បើ​ទិញ​របស់​គេៗ​និយាយ​ថា​ ដាក់​គីមី​ដើម្បី​ទុក​បាន​យូរ។ ពេល​ហូប​ទៅ​មិន​ឆ្ងាញ់​ទេ ដូច​ជា​ត្រសក់​អី​តូច​ៗ​ទេ តែ​ពេល​មក​ដល់​ភ្នំពេញ​ធំៗ។ នេះ​តែង​ឮ​គេ​និយាយ​ ដល់​ពេល​អីចឹង​មិន​ចង់​ហូប​ ចង់​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង ដើម្បី​មានសុខ​ភាព​ល្អ​ទាំង​ខ្ញុំ និង​អ្នក​ហូប។ ហូប​ខ្លួន​ឯង​ខ្លះ និង​បាន​លក់​ខ្លះ»។

នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​អ្នក​ស្រី សុខ អេងលី ក្នុង​ការ​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​ទេ កន្លង​មក​អ្នកស្រី​ក៏​បាន​ដាំ​បន្លែ​នៅ​លើ​ផ្ទៃ​ដី ទំហំ​១០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្ទះ។ ប៉ុន្តែ​កង្វះ​ការ​ថែ​ទាំ និង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ទិន្នផល​មិន​បាន​សម​ប្រកប តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកស្រី​បាន​តស៊ូ​ជាមួយ​ការលំបាក​មួយ​ចំនួន​ដើម្បី​ពុះ​ពារ​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង​ និង​បាន​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​​អ្នកជំនាញផ្នែកកសិកម្មផងនោះ អ្នកស្រី​បាន​​ផ្លាស់ប្តូរមក​ដាំ​បន្លែ​បន្តិច​បន្តួច​នៅ​ក្បែរ​ផ្ទះ។

អ្នកស្រី​ សុខ អេងលី៖ «ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​កម្សាន្ត​មួយ ទៅ​មើល​កសិដ្ឋាន​គេ​នោះ ទោះ​បី​ជា​ដី​ពិបាក​ដាំ​បន្លែ​យ៉ាង​ណា​ក៏​គេ​ដាំ​បន្លែ​បាន​ល្អ​ដែរ»។

មិន​ខុស​ពី​ការងារ​ផ្សេងៗ​នោះ​ទេ នៅ​ពេល​ចាប់​ផ្តើម​ដំបូង អ្នកស្រី​បាន​ជួប​ប្រទះ​នឹង​បញ្ហ​លំបាក​មួយ​ចំនួន ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បាន​បោះ​ជំហាន​ទៅ​មុខ​ដោយ​ការតស៊ូ​ព្យាយាម​រហូត​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត។ បញ្ហា​លំបាក​ដែល​អ្នកស្រី សុខ អេងលី បាន​ជួប​ប្រទះ​នោះ​គឺ​ កត្តា​​សត្វ​ល្អិត​ចង្រៃ​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ខាងលើ​ សឹង​តែបោះ​បង់​ចោល​ការដាំ​បន្លែ​ទាំង​នោះ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជា​ពលរដ្ឋ​មួយ​រូប​ទៀត ដែរ​ស្ថិត​នៅ​សង្កាត់​ក្បាល​កោះ ដែល​ផ្លាស់​ប្តូរ​ពី​ទម្លាប់​ទិញ​បន្លែ​ពីផ្សារ ​មក​ដាំ​បន្លែ​ដោយ​ខ្លួន​ឯង ក៏​បាន​ជួប​បញ្ហា​លំបាក​ៗ​ដូច​គ្នា​ផងដែរ។ ការប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ អ្នកស្រី លី មេសា បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន។

អ្នកស្រី លី​ មេសាឲ្យ​ដឹងថា៖ «ទោះ​បី​ជា​យើង​រស់​នៅ​ជាប់​ទន្លេ​ក៏​ដោយ ក៏​មិន​បា្រកដ​ថា​ដី​ល្អ​អាច​ដាំ​បន្លែ​បាន​នោះ​ដែរ បើ​យើង​ខ្វះ​ការតស៊ូ ដី​ឥដ្ឋ​ដំ​មិន​បែក​ផង​នោះ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ដាំ​មិន​កើត​ទេ​មើល​ទៅ​ ​តែ​ដោយ​សារ​ខ្ញុំ​ចេះ​តែ​ដាក់​ជី​ធម្មជាតិ​ទៅ ក៏​ទទួល​បាន​ផល​ល្អ»។

ទោះ​បី​ជា​មាន​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​របស់ អ្នកស្រី លី​ មេសា ក៏​ដោយ គាត់​អាច​បង្កើត​ថ្នាំ​សម្លាប់​សត្វ​ល្អិត តាម​បែប​ធម្មជាតិ ដោយ​មិន​ចំណាយ​លុយ​ទៅ​ទិញ​គេ​ទេ។ ថ្នាំ​ទាំង​នោះ​ផ្សំ​ចេញ​ពី មើម​រមៀត សឹ្លកគ្រៃ ជាដើម។

បន្ទាប់​ពី​ការដាំ​រយៈ​ពេល​១​ខែ​ពេញ ក្រៅពី​ទទួល​បាន​បន្លែ​បរិភោគ​ខ្លួន​ឯង ដំណាំ​បន្តិច​បន្តួច​ក្បែរ​ផ្ទះ​នេះ​អាច​រក​ចំណូល​ប្រចាំ​គ្រួសារ​បាន​ផង​ដែរ ដែល​ផ្តល់​ផល​ឲ្យ​ពួកគាត់​ប្រមាណ​ជា ២០០០០០ រៀល​ក្នុង​មួយ​ថ្ងៃ។ បទពិសោធ​របស់​ពួក​គាត់​ទាំង​ពីរ​នាក់​ ធ្វើ​ឲ្យ​គាត់​សង្ឃឹម​ថា​វា​ជា​គំរូ និង​ជា​ការលើក​ទឹក​ចិត្ត​ដល់​កសិករ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​ ក៏​ដូច​ជា​នៅ​ទូទាំង​ប្រទេស ឲ្យ​ប្រើ​ប្រាស់​ដី​ទំនេរ​ក្បែរ​ផ្ទះ ដើម្បី​ដាំ​ដំ​ណាំ។

អ្នកស្រី លី មេសា ​៖ «យើង​មាន​ដី​ទំនេរ​ចឹង ខ្ញុំ​ចង់​ឲ្យ​នាំគ្នា​ដាំ​បន្លែ​គ្រប់​ប្រភេទ ដែល​ទី​តាំង​ណា​ក៏​អាច​ដាំ​បាន​ មិន​ឲ្យ​ចន្លោះ​ដី​ចោល​នោះ​ទេ យើង​អាច​ដាំ​បាន​ទាំងអស់ ដូច​ជា​ត្រឡាច ននោង គ្រប់​សព្វ​បែប​យ៉ាង»។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ផលិត​ផល​កសិកម្ម​បាន​ចូល​រួម​ចំណែក ៣៥% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប និង​៥៦%​នៃ​ការផ្តល់​ការងារ​ក្នុង​ទីផ្សារ​ការងារ​សរុប។ ផលិត​ផល​ចម្បង​ក្នុង​វិស័យ​នេះ​រួមមាន ស្រូវ​អង្ករ កៅស៊ូ ពោត បន្លែ គ្រាប់​ស្វាយ​ចន្ទី និង​ដំឡូង​មី។ ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​មិន​ទាន់​កែ​ច្នៃ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​៩០%​នៃ​ការនាំ​ចេញ​ផលិត​ផល​កសិកម្ម​សរុប។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា ​ កម្ពុជា​នឹង​ជំរុញ​ល្បឿន​នៃ​ការ​ដាំដុះ​បន្លែ​ផ្លែឈើ​ឲ្យ​បាន ៦​ម៉ឺន​តោន ក្នុង​១​ឆ្នាំ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​ក្នុង​ស្រុក ក៏​ដូចជា​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស។

លោក​​​រដ្ឋមន្ត្រី វេង សាខុន បាន​បញ្ជាក់​ទៀត​ថា ដើម្បី​សម្រេច​គម្រោង​នេះ រដ្ឋាភិបាល​នឹង​ផ្ដល់​ជា​កញ្ចប់​ថវិកា​ចំនួន ៣០​លាន​ដុល្លារ សម្រាប់​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​អនុវត្ត។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ជួយ​ផ្នែក​បច្ចេកទេស និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដល់​ប្រជា​កសិករ ដែល​មាន​ដី​ចម្ការ​ធ្វើ​ដោយ​គ្មាន​ជាតិ​គីមី តាម​រយៈ​កិច្ច​សន្យា​ប្រមូល​ទិញ និង​ការ​ចរចា​តម្លៃ​គ្នា។ ដោយ​ផ្អែក​លើ​គម្រោង​នេះ កម្ពុជា​​សង្ឃឹម​ថា​នឹង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ក្រៅ​ប្រទេស​ចាប់​ពី​ឆ្នាំ​២០១៩​ខាង​មុខ​​នេះ​ត​ទៅ។

បច្ចុប្បន្ន កម្ពុជា​បាន​នាំ​ចូល​បន្លែ​ចម្រុះ​ពី​ក្រៅ​ប្រទេស​ចំនួន ២០០​តោន ទៅ​ជាង ៤០០​តោន ក្នុង​១ថ្ងៃៗ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ បន្លែ​ទាំង​នោះ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុង​តម្លៃ​ជាង ២០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ៕

អត្ថបទដោយ ​៖ ផល សុផានិត

ប្រភពដើម ‌៖ https://khmer.rvasia.org

សម្រួលដោយ ៖ រៀនដើម្បីធ្វើស្រែ

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget