មាន់ស្រែរបស់អ្នកដានរុន


លោក សួត ឃន់ ជាកសិករម្នាក់ក្នុងបណ្ដុំកសិករ ស្ថិតក្នុងភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អ្នកចិញ្ចឹមមាន់រូបនេះ អះអាងប្រាប់ Thmeythmey25 ថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក មាន់ស្រែដែលល្មមចាប់លក់ របស់ខ្លួន ៦០០ ទៅ ៧០០ក្បាល មិនមានអ្នកទិញនោះទេ។

ចាប់ពីមានការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើឲ្យអ្នកចិញ្ចឹមមាន់ ក្នុងខេត្តសៀមរាប ត្អូញត្អែរព្រោះមាន់មិនមានទីផ្សារ។ មាន់ស្រែដែលធ្លាប់លក់បាន ១៥ ០០០រៀល ក្នុងមួយគីឡូក្រាម បែរជាមិនមានអ្នកទិញ។
 លោក សួត ឃន់ ជាកសិករម្នាក់ក្នុងបណ្ដុំកសិករ ស្ថិតក្នុងភូមិបេង ឃុំដាន រុន ក្រោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ មកមាន់របស់លោក ក៏មិនមានឈ្មួញចុះទិញតទៅទៀត ទោះបីលោកមានកិច្ចសន្យាទិញ-លក់មាន់ ជាមួយក្រុមហ៊ុនទទួលទិញក៏ដោយ។

«ឥឡូវអត់មានឈ្មួញចុះទិញទេ តាំងពីផ្ទុះកូវីដ-១៩ លើកក្រោយនេះមក។ បិទការ បិទបុណ្យអស់ហើយ គេថា មិនដឹងទិញមាន់ធ្វើអី?។ មាន់ល្មមចាប់អស់ហើយ តែគ្មានអ្នកទិញ ឥឡូវសល់ ៦០០ ទៅ ៧០០ក្បាល ក្នុងទ្រុង»។ នេះជាការលើកឡើងរបស់លោក ឃន់។

 ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប អ្នកចិញ្ចឹមមាន់វ័យ ៣៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ពិបាកដែរ ព្រោះត្រូវផ្ដល់ចំណីឲ្យមាន់រាល់ថ្ងៃ តែដោយសារលក់មិនចេញ និងកាត់បន្ថយចំណាយ ទើបខ្ញុំរកចំណីធម្មជាតិឲ្យវាស៊ី»។

 លោក ឃន់ ប្រាប់ថា ចាប់ផ្ដើមចិញ្ចឹមមាន់ ៤ឆ្នាំហើយ តែទើបចិញ្ចឹមលក្ខណៈធំ ២ឆ្នាំទេ ហើយសព្វថ្ងៃក៏ពឹងលើការចិញ្ចឹមមាន់ និងការងារកសិកម្មផ្សេងទៀត ដើម្បីផ្គត់ផ្គង់គ្រួសារ។ ក្រៅពីការចិញ្ចឹមមាន់ គ្រួសារលោកក៏ធ្វើស្រែ ចម្ការ ដាំបន្លែ និងចិញ្ចឹមគោ ជ្រូក ទា ដូចកសិករដទៃទៀត។
 «មិនដឹងធ្វើម៉េច បើអ្នកចិញ្ចឹមមាន់ផ្សេង ក៏លក់មិនដាច់ដូចយើងដែរ មិនមែនមានតែយើងទេ»។ នេះបើតាមការអះអាងរបស់ លោក សួត ឃន់។

 លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានអះអាងថា កសិផលមួយចំនួនក្នុងខេត្តសៀមរាប ពិតជាធ្លាក់ថ្លៃ ព្រោះថយចុះនៃចំនួនអ្នកទេសចរ តែមិនទាន់ជាហានិភ័យនោះទេ។  ដោយប្រធានមន្ទីររូបនេះបាន លើកឡើងថា៖ «ខេត្តសៀមរាប បម្រើឲ្យវិស័យទេសចរណ៍ បើមិនមានភ្ញៀវទេសចរ ផលិតផលកសិកម្មក៏លក់មិនបានថ្លៃដែរ។ ជារឿងធម្មតាទេ បច្ចុប្បន្នកំពុងមានបញ្ហាជំងឺកូវីដ-១៩ តម្រូវការបានថយចុះ តែកសិករនៅផលិតដដែល ដូច្នេះទើបការផ្គត់ផ្គង់លើសតម្រូវការ»៕

អានបន្ថែម ៖ https://thmeythmey.com/?page=detail&id=102246
ប្រភេទទិន្នន័យ

សូមផ្ដល់មតិខាងក្រោម

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget