ដំណាំស្វាយ របៀបដាំនិងការថែទាំ
ស្វាយ គឺជាដំណាំមួយប្រភេទ មានដាំច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាយើង ប៉ុន្តែយើងនៅមិនទាន់មានពូជស្វាយដែលអាចនាំចេញយកទៅលក់នៅក្រៅប្រទេស បាននៅឡើយទេ គឺមានត្រឹមតែស្វាយប្រភេទបែបធម្មតាជាពូជក្នុងស្រុកដែលបានដាំតៗ គ្មាជារហូតមក។ ទោះបីជាយ៉ាងណាក៏ដោយ ស្វាយដែលមាននិងផលដែលទទួលបានគឺល្មមគ្រប់គ្រាន់សម្រាប់បំពេញ សេចក្តីត្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។ តែសម្រាប់ប្រទេសដទៃដូចជាតៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិចស៊ីកូវិញ គេមានពូជស្វាយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិអាចនាំចេញយកទៅលក់ នៅក្រៅប្រទេសបានប្រាក់កម្រៃច្រើនជាងការលក់នៅក្នុងស្រុក។
ក្នុងចំណោម ពូជស្វាយទាំងអស់ដែលចរាចរនៅលើទីផ្សារអន្តរជាតិមានតែពូជស្វាយ តៃវ៉ាន់ឈ្មោះថា “IRWIN” មួយប៉ុណ្ណោះត្រូវបានក្រុមជនអ្នកទេសចរណ៍សរសើរថា មានរសជាតិ និង គុណភាពល្អជាងស្វាយណាៗទាំងអស់ បន្ទាប់មកគឺស្វាយឈ្មោះ “Carabao” មកពីប្រទេសហ្វីលីពីនត្រូវបានគេចាត់ទុកថាជាស្វាយពូជល្អបំផុតផងដែរ ។
ក្រៅពីស្វាយទាំងពីរពូជខាងលើនៅមានពូជស្វាយមួយទៀតដែលមាន ប្រភពមកពីប្រទេសឥណ្ឌាគឺពូជស្វាយ “Kesar” (កេសរ) ស្វាយប្រភេទនេះត្រូវបានគេយកទៅដាំនៅច្រើនប្រទេស,
ប៉ុន្តែឥណ្ឌានៅរក្សាបានជាប្រទេសនាំស្វាយនេះចេញធំជាងគេដដែល។ ក្នុងពេលថ្មីៗនេះពូជស្វាយប្រភេទ “កេសរ” នេះត្រូវបាននាំយកទៅឡង់សេនៅប្រទេសអាមេរិកទទួលបានការចាប់អារម្មណ៍ ច្រើនពីសំណាក់អូតែល រីស្សត និង ភោជនីយដ្ឋានធំៗ ធ្វើឲ្យឥណ្ឌារីកមុខប៉ុនគ្រាប់ជី។
ដីនៅប្រទេសកម្ពុជាយើង អាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងវាអំណោយផលល្អណាស់សំរាប់ដំណាំ ស្វាយ ប៉ុន្តែអ្វីដែលយើងខ្វះនោះគឺពូជស្វាយមួយល្អនិងបច្ចេកទេសនៃ ការដាំវា ចំពោះទីផ្សារវិញគឺមិនខ្វះទេឲ្យតែយើងមានពូជស្វាយមួយដែលទីផ្សារ អន្តរជាតិគេស្គាល់រួចហើយ, តែចំពោះស្វាយដែលយើងមានក្នុងប្រទេសយើងរួចហើយដូចជា កែវចិន កែវសារី កែវរមៀត វាមិនមានទីផ្សារនៅខាងក្រៅទេ។
តួយ៉ាង ស្វាយ “កែវចិន” ដែលជាប្រភេទស្វាយលេខមួយក្នុងស្រុកយើង នាពេលខ្លះតម្លៃរបស់វាឡើងដល់ ៤០០០០ ទៅ ៨០០០០រៀល សម្រាប់ផ្លែមួយឡូ (១២ផ្លែ) នៅមិនទាន់បានយកទៅប្រៀបធៀបជាមួយស្វាយរបស់ស្រុកគេនៅឡើយថាតើ ស្វាយកែវចិននេះមានចំណាត់ថ្នាក់សម្រាប់នាំចេញបានដែរឬទេ?
អ្វីដែលគួរឲ្យសោកស្តាយជាងគេនោះគឺភាគច្រើនអ្នកដាំស្វាយនិយម ចូលចិត្តនាំគ្នាដាំស្វាយពូជកែវរមៀតច្រើនជាងគេ ព្រោះវាប្រើពេលត្រឹមតែ ៣ឆ្នាំអាចទទួលបានផល តែតម្លៃរបស់វាថោកពិបាកលក់ចេញ និងជួបប្រទះបញ្ហាដួងស៊ីដើមច្រើន ធ្វើឲ្យអ្នកដាំស្វាយប្រភេទនេះខកចិត្តច្រើនគ្នាណាស់។
ដើម្បី ទទួលបានកម្រៃខ្លះពីការដាំយើងគួរនាំគ្នារើសពូជស្វាយដែលមាន គុណភាពល្អមកដាំ ដូចជាស្វាយកែវចិន ស្វាយទុរេន ព្រោះវាមានរសជាតិឆ្ងាញ់មានតម្លៃខ្ពស់ក្នុងទីផ្សារនិងងាយលក់ចេញ ក្នុងទីផ្សារ។
សូមផ្ដល់មតិខាងក្រោម