វិធីសាស្រ្ដដាំត្រសក់ដោយប្រើទ្រើង ដាំបានពេញមួយឆ្នាំ ងាយថែទាំ និងឆាប់បានផល
ត្រសក់ទ្រើង ត្រូវបានគេស្គាល់ថាជាប្រភេទដំណាំ ដែលមានសក្ដានុពលល្អដល់សេដ្ឋកិច្ចជាតិខ្មែរ ដោយពឹងផ្អែកទៅលើភាពអំណោយផល អាកាសធាតុ សណ្ឋានដី នឹងបូករួមទាំងបច្ចេកទេសផងដែរ។
ការដាំត្រសក់ទ្រើងពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជ្រើសរើសពូជ រដូវដាំដុះ ការរៀបចំដី និងរបៀបថែទាំ ដូចច្នេះហើយយើង មានគោលបំណងណែនាំនូវបច្ចេកទេសថ្មីមួយ ក៏ដូចជាផ្ដល់នូវចំណេះដឹងដល់ប្រជាកសិករ ដែលអាចដាំដំណាំត្រសក់ទ្រើង ឆាប់ទទួលបានទិន្នផល ងាយថែទាំ នឹងអាចដាំបានគ្រប់រដូវ ពេញមួយឆ្នាំ ។
១/-បចេ្ចកទេសងាយៗក្នុងការដាំត្រសក់៖
ក-ការរៀបចំដីភ្ជួរហាលដីឲ្យស្ងួតហើយរាស់ប្រមូលយកស្មៅចេញ ភ្ជួររាស់យ៉ាងតិចអោយបាន៣-៤ សារ ធ្វើអោយដីធូរងាយស្រួលក្នុងការលើករងដាំបន្ថយការកើតជម្ងឺ សត្វល្អិតចង្រៃ និងបាក់តេរី។
ខ-ការជ្រើសរើសរដូវដាំដុះការជ្រើសរើសរដូវដាំដុះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដាំដុះដំណាំគ្រប់ប្រភេទទាំងអស់មិនថាដំណាំណានោះទេដោយសារតែការដំាដុះនៅរដូវក្តៅវាមានបញ្ហាច្រើនដែលប្រឈមមុខដូចជាកត្តាសត្វល្អិតបាក់តេរី វីរុសនិងរដូវកាលសមស្របសម្រាប់ដំណាំគឺរដូវរំហើយចាប់ពីខែតុលា-វិច្ឆិកាប្រមូលផលដល់ខែកុម្ភៈរដូវប្រាំង ចាប់ពីខែឧសភា-កក្តដាប្រមូលផលខែសីហា។
គ-ការជ្រើសរើសពូជពូជដែលមានប្រភពច្បាស់លាស់(ពូជនាំចូលពីបទេសឬពូជក្នុងស្រុក)ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី៨៥-៩០ភាគរយពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាស ធាតុ។
ឃ-ការបណ្តុះគ្រាប់ ដាស់ដំណេកៈមុនបណ្តុះត្រូវហាលថ្ងៃស្រទន់១៥នាទី(ពេលព្រឹកឬល្ងាច)គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត ចំពោះគ្រាប់ណាអណ្តែតស្រង់ចេញត្រាំទឹក១៥នាទីសិនដោយលាយជាមួយទឹកក្តៅឧណ្ហៗផ្អាប់នឹងក្រណាត់១-២យប់ដោយច្រោះទឹកចេញទុកអោយនៅសើមៗដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ។
ការបណ្តុះក្នុងកន្ទោង ធ្វើកន្ទោងស្លឹកចេកថង់ឬស្លឹកត្នោតយកជីកំប៉ុស្តមួយបង្គីលាយដីបីបង្គីយកដីដែលលាយរួចហើយដាក់ក្នុងកន្ទោងសឹ្លកចេកបន្ទាប់មកយកគ្រាប់ចំនួន២-៣គ្រាប់ដាក់ក្នុងកន្ទោងយកដីដែលមានជីជាតិមករោយពីលើស្តើងៗដាក់ចំបើងគ្របពីលើស្រោចទឹកឲ្យជោគរយៈពេល៣ថ្ងៃបន្ទាប់មកស្រោចទឹកបន្ត១ថ្ងៃម្តងស្រោចទឹកជីកំប៉ុស្ត១សប្តាហ៍
ម្តងដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ១០ថ្ងៃក្រោយត្រូវដកកូនដំណាំចេញខ្លះទុកតែ១ដើម១កន្ទោងដើម្បីឲ្យវាថ្លោសល្អវិធីសាស្រ្ត ការពារកូនដំណាំគ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុលប្រើស្បៃការពារកូនដំណាំនៅពេលវាដុះបាចផេះចង្រ្កានមុនពេលបណ្តុះគ្រាប់ដើម្បីការពារសត្វល្អិតបំផ្លាញ។
ង-ងាយៗក្នុងការដាំដុះត្រសក់ជាទូទៅការដាំត្រសក់លើករងមានភាពងាយស្រួលក្នុងការថែទាំស្រោចទឹកបោចស្មៅនិងដាក់ជី៖លើករងទទឹង១ម៉ែត្របណ្តោយតាមស្ថានភាពដីលើករងបណ្តោយថ្ងៃទើបល្អកាប់រណ្តៅដាក់ជីកំប៉ុស្ត០,៥-១គីឡូក្រាម ក្នុងមួយរណ្តៅចន្លោះកុម្ភៈ៤០សង់ទីម៉ែត្រចន្លោះជួរ៦០សង់ទីម៉ែត្រចន្លោះរងមួយ ទៅរងមួយទៀតគឺ៤០សង់ទីម៉ែត្រ។
២/-វិធីសាស្រ្តងាយៗក្នុងការថែទាំដំណាំ៖
ក-ការគ្របកូនត្រសក់ជាទូទៅការគ្របកូនត្រសក់ការចាំបាច់ណាស់ជាពិសេសនៅពេលអាកាសធាតុក្តៅ។ការគ្របគឺគេប្រើចំបើងស្លឹកឈើស្ងួតឬក្រណាត់ប្លាស្ទិចជាការចំបាច់។
ខ-ការជំរះស្មៅពូនគល់ជំរះស្មៅកុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំបំបាត់ជម្រករបស់សត្វល្អិតផងដែរជ្រុំដីអោយដីធូរជា្របទឹកបានល្អក្រោយដាំ៧-១០ថ្ងៃផ្អាកស្រោចទឹក១ថ្ងៃពេលជ្រុំដីប្រើចបចក់ដើម្បី ជំរះស្មៅធ្វើលើកទី២នៅពេលត្រសក់ជិតចេញផ្កា។
គ-ការស្រោចស្រពត្រសក់ ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំហើយស្រោចទឹកមួយថ្ងៃពីរដងក្នុងមួយថ្ងៃប៉ុន្តែនៅពេលត្រសក់ចាប់ផ្តើមចេញផ្ការហូតដល់ប្រមូលផលវាមិនត្រូវការទឹកច្រើនទេ។ពេលភ្លៀងធ្លាក់ច្រើនត្រូវបង្ហូរទឹកចេញកុំអោយដក់ទឹក។
ឃ.ការដោតទ្រើងនិងត្រូវកាត់ស្លឹកគេអាចយកយកឫស្សីឬមែកឈើផ្សេងៗដែលមានកំពស់១-១,៥ម៉ែត្រយកមកធ្វើជាទ្រើង៖ទ្រើងឬចំណារត្រូវដោតអោយឈរត្រង់ការពារដួលរលំដើម្បីកុំអោយមែកស្លឹកនិងផ្លែធា្លក់ប៉ះដីធ្វើអោយរលួយដោយសារផ្សិតបាក់តេរីនិងមេរោគដែលឆ្លងពីដី។
៣/-ការប្រើប្រាស់ជីដំណាំត្រសក់
ការប្រើប្រាស់ជីធម្មជាតិទាំងពីរប្រភេទ(កំប៉ុស្ត៍គោកនិងទឹក)មុនពេលដាំដាក់ទ្រាប់បាតប្រើជីកំប៉ុស្តគោក១០-១៨តោនបើមួយម៉ែត្រការ៉េប្រើ២គីឡូក្រាមក្រោយដាំរយៈពេល៧ថ្ងៃប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា៣សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក១០តោនដាក់តាមចន្លោះគុម្ពលុបដីអោយជិតហើយស្រោចទឹកអោយជោគចុងក្រោយប្រើកំប៉ុស្តទឹក៧ថ្ងៃម្តង ដើម្បីជួយអោយត្រសក់ចេញផ្កាបានច្រើនកម្រិតនៃការប្រើប្រាស់ជីគីមី៖ប្រើបរិមាណ150-200kgសម្រាប់ដីមួយហិកតាប្រើត្រឹមតែ150-200gក្នុងផ្ទៃដីមួយម៉ែត្រការ៉េ។
៤/-ការប្រមូលផលរបៀបប្រមូលផល៖
ការប្រមូលផលត្រូវធ្វើឡើងទៅតាមប្រភេទពូជរបស់វា។ពូជដែលមានអាយុកាលខ្លីគឺចន្លោះ ៦៤-៦៨ ថ្ងៃត្រូវកាត់ផ្លែទាំងទងដោយកន្ត្រៃប្រសើរជាងបេះយកតែផ្លែតែប្រយ័ត្នកុំអោយផ្លែទៅកកិតប៉ះនឹងដើម ព្រោះស្នាមរលួយលើផ្លែធ្វើអោយខ្យល់កំដៅ មេរោគងាយជ្រៀតចូលបំផ្លាញផ្លែទុកមិនបានយូរ។
បេះដោយប្រើកន្រ្តៃកាត់ទើបមិនប៉ះពាល់ផ្លែប្រមូលផលផ្លែខ្ចីនៅពេលត្រសក់មានគ្រាប់មិនទាន់វិវឌ្ឍន៍ពេញលេញ។ការប្រមូលផលបន្តរហូតដល់៣សប្តាហ៍ទើបអស់។
បច្ចេកទេសថ្មីនេះ អាចជួយដល់គ្រួសារកសិករ ឲ្យមានប្រភពចំនូលថ្មីជាប្រចាំ បន្ថែមមួយទៀតដោយប្រើប្រាស់ឲ្យកាន់តែអស់លទ្ធភាពនូវធនធានដី ទឹក និងធនធានផ្សេងៗទៀតដែលគ្រួសារមាន ៕
អានបន្ថែម ៖ https://kbn.news/archives/130731
សូមផ្ដល់មតិខាងក្រោម